បាត់ដំបង ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩និង០៥នាទី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២២២ ដប.ចខ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២ របស់លោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំប ។
សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ មិល បូណា ហៅបូរ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅចំណុចភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១១ នៅចំណុចទួលពង្រ ភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ