កំពូលកូន!! អាយុ ៤២ឆ្នាំហើយ ញៀនថ្នាំ ដល់ថ្នាក់ដុតផ្ទះខ្លួនឯងចោល

0

បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២២​ នៅ​វេលា​ម៉ោង​ ១៧​និង​១០​នាទី​ល្ងាច​ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​០២​ ភូមិ​ដូង​ ឃុំ​ចែង​មាន​ជ័យ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​កើតឡើង​ចំនួន​ ០១​លើក​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​០១​ខ្នង​(​ឆេះ​ទាំងស្រុង​)​ ។​

​ផ្ទះ​ខាងលើ​មាន​ទំហំ​ ១២​ម៉ែត្រ​ x​ ៨​ម៉ែត្រ​ ធ្វើ​ពី​ឈើ​លើ​ ថ្ម​ក្រោម​ ដំបូល​ប្រក់​ស័ង្កសី​ ជញ្ជាំង​ក្តារ​ របស់​ម្ចាស់​ឈ្មោះ​ ឈិ​ត​ ស៊ង​ ភេទ​ប្រុស​ អាយុ​៧៦​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ។​ ជន​បង្ក​មានឈ្មោះ​ ស៊ង​ សំរស់​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ (​ត្រូវជា​កូនបង្កើត​ ហើយ​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន​)​ ជា​អ្នក​ដុត​ ។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត​មាន​ខាងលើ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់​បាន​ចេញ​រថយន្ត​ពន្លត់​ចំនួន​ ០២​គ្រឿង​ រួម​ជាមួយនឹង​រថយន្ត​កែ​ច្នៃ​០១​គ្រឿង​ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០៣​រថយន្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ