ឃើញចៅលង់ទឹក!! យាយខំចុះទៅជួយ ស្រាប់តែ

0

​កំពង់ធំ​ ៖​ នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ សិ្ថ​ត​នៅ​ចំណុច​ទឹក​រណ្តៅ​ដី​តំបន់​ចំការ​តា​អ៊ូ​ ភូមិ​សេរី​សាមគ្គី​ខាងត្បូង​ ឃុំ​ស្រឡៅ​ ស្រុក​តាំងគោក​ ខេត្តកំពង់ធំ​ មាន​ករណី​លង់ទឹក​ដោយ​ខ្លួនឯង​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​០២​នាក់​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ យើ​ នឿ​ន​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ និង​ឈ្មោះ​ ចេ​ន​ ធា​រ៉ា​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​ទាំង​២​នាក់​គឺជា​យាយ​និង​ចៅ​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ខណៈ​ឃើញ​ចៅស្រី​លង់ទឹក​ យាយ​បាន​ចុះ​ទៅ​ជួយ​ តែ​ជា​អកុសល​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​០២​នាក់​តែ​ម្តង​ ៕

ប្រភព៖ អគ្គស្នងការដ្នាននគរបាលជាតិ