បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់ និងអាកាសធាតុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ៖
១- មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅស្រុកម៉ាលៃ មានកម្រិតទឹកភ្លៀង ៨៨.៣ មម ។ ស្ថានភាពទឹកច្រកទឹកអូរស្ពាន ទឹកឡេីងពេញអូរ ហូរលេីស្ពានព្រំដែន ។ ធ្វេីឲ្យស្ថានភាពទឹកហូរតាមបណ្តោយអូរ ជាយដែនមានកំពស់ ៤.៨ ម ( ទទឹងអូរ ១២ ម ) វេលានេះអាកាសធាតុមេឃស្រទុំ ។
២- នៅក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានកម្រិតទឹកភ្លៀង ៥៨.៧ មក ។ ស្ថានភាពទឹកអូរល្ហុង កេីនឡេីងដល់កម្រិត ៥.២ ម ( កំពស់ប្រុងប្រយ័ត្ន ៥.៥ ម ) ។ មានទឹកហូរកេីនជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀងហូរមកប្រទេសថៃជាប់ជាយដែន អាកាសធាតុដូចគ្នា ( ពុំមានជំនន់ ) ។
៣- ស្ថានភាពទឹកនៅអូរបីជាន់ ក្នុងស្រុកអូរជ្រៅ មិនទាន់មានទឹកមកពីប្រទេសថៃដែរ បេីកថ្ងៃ ។
៤- ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម នៅស្រុកថ្មពួក មិនមានទឹកហូរមកពីដីថៃទេ អាកាសធាតុមេឃស្រទុំ ។
៥- ស្ថានភាពទឹកស្ទឹងមង្គលបូរី ឡេីងនៅកម្រិតកំពស់ ៥.៣ ម ( កំពស់ប្រុងប្រយ័ត្ន ៦.៥ ម ) ។
៦- ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណ ឡេីងនៅកម្រិតកំពស់ ៥.៩ ម (កំពស់ប្រុងប្រយ័ត្ន ៧.៥០ ម ) ។
៧- ស្ថានភាពទឹកស្ទឹងស្ពានស្រែង នៅស្រុកភ្នំស្រុក នៅកម្រិតកំពស់ ១៣.២ ម ( កំពស់ប្រុងប្រយ័ត្ន ១៤.០០ ម ) ។
សរុបរួមមក ស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាលៃ តែពុំទាន់មានទឹកជំនន់មកពីប្រទេសថៃទេ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម