ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តដឹកឥដ្ឋ ចំពីខាងមុខតែម្តង

0

បន្ទាយមានជ័យ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដោយជិៈម៉ូតូ ទៅបុកប៉ះជាមួយរថយន្តដឹកអិដ្ឋ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្នុងទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រលេខ ០៣៧៣-០៣៧៤ ស្ថិតនៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់ នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ 1I-8514 សៀមរាប បើកបរដោយឈ្មោះផង់ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលបាន បញ្ជាក់ថា នៅមុនពេលកើតហេតុ អ្នកបើកម៉ូតូបានធ្វើដំណើរពីទិសខាងលិចទៅកើត បើកក្នុងល្បឿនលឿន មិនពាក់មួសុវត្ថិភាពបើកដល់ចំណុចកើតហេតុ បានបុកប៉ះជាមួយរថយន្តម៉ាក មី ស៊ុយប៊ីហ្ស៊ីកែឆ្នៃ ពណ៌ស-ក្រហម គ្មានផ្លាកលេខ ដឹកអិដ្ឋ ក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច ដែលកំពុងប្តូរគន្លងបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកម៉ូតូរបួសធ្ងន់ ចំណែកអ្នក បើករថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ចំពោះវត្ថុតាងម៉ូតូធ្ងន់ និងរថយន្តខូចខាតស្រាល នគរបាលជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រ​ព្រះ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ អ្នករងរបួសយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕

ប្រភព៖​ អគ្គស្នងការដ្នាននគរបាលជាតិ