រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវបំបែកជា៤

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ​១០:២០នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅបណ្ដោយ​ផ្លូវ​ហាណូយ​ កែង​ផ្លូវ​សម្ដេច​ជា​ស៉ីម​ ក្នុង​សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

ក្នុងនោះរថយន្ត ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួនដោយមួយគ្រឿងជារថយន្តធុនធ្ងន់ដឹកទំនិញ មានពាក់ស្លាកលេខចង្កូតស្តាំ PP-២៣៩៣ នឹងមួយគ្រឿងម៉ាក Toyota Hilux ពាក់ស្លាកលេខភ្នំពេញ ២V-៥៦៨៦៕