រថយន្ត ២​គ្រឿង​បុក​គ្នា​ពេញទំហឹង​!! ហើយ​គៀប​ជាប់​អ្នកបើកបរ

0

ព្រះ​សីហ​នុ​៖ ពលរដ្ឋ​ប្រាប់​ថា រថយន្ត​២​គ្រឿង​បុក​ប៉ះ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ជិត​ស្ពាន​អូរ​កំបុត ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ គីឡូម៉ែត្រ​លេខ​២០១ វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២២​។ បើ​តាម​ពលរដ្ឋ​ដដែល​ប្រាប់​ថា អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង រង​របួស​គៀប​ជាប់​ក្នុង​រថយន្ត​ត្រូវ​បាន​ពលរដ្ឋ​និង​អ្នក​ជួ​យស​ង្គ្រាះ នាំ​គ្នា​គាស់​យក​ចេញពី រថយន្ត​នាំ​ទៅ​មន្ទីរពេទ្យ ចំណែក​ភាគី​ម្ខាង​ទៀត​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។

ភ្លាម​ៗ នៅ​មិន​ទាន់​មាន​របាយ​ការ​ណ៏​លម្អិត​ពី​សមត្ថកិច្ច​ជុំវិញ​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​ឡើយ ក្នុង​នោះ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរា​គម​ន៌​សម្រួល​ចរាចរ​ណ៏​និង​បន្ត​ដោះស្រាយ​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News