ព្រះសីហនុ៖ មន្ត្រីមូលដ្ឋានឲ្យដឹងថា ជំនន់ទឹកភ្លៀងតាមតំបន់ទំនាបមួយចំនួនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលមានភ្លៀងធ្លាក់ខ្លាំងនៅយប់ទៀបភ្លឺថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។ បច្ចុប្បន្នគិតមកត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ដដែលនេះ ក្រោយរាំងភ្លៀង កន្លែងខ្លះទឹកបានស្រកចុះវិញអស់ហើយ និងកន្លែងទំនាបខ្លះទៀតកំពុងស្រកចុះជាបណ្តើរៗដែរ ។ ការស្រកចុះឆាប់នេះដោយសារតែអាជ្ញាធរបានស្តារអូរ ប្រឡាយរំដោះទឹកជាបន្តបន្ទាប់កន្លងមក៕
ប្រភព៖ Huy Bunleng News