លោតទឹក​បាន​សម្រេច​!! ប៉ុន្តែ​ត្រូវ​គេ​ជួយ​ទាន់​ពេល

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៩:០០​យប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ មាន​ករណី​បុរស​ម្នាក់ បាន​លោតទឹក​សម្លាប់​ខ្លួន​នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​មាន​បុរស​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​ម៉ាក Scoopy ពាក់​ស្លាក​លេខ​ពោធិសាត់ ១D-២២៦៦ បាន​មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា បាន​ជោគជ័យ ប៉ុន្តែ​ត្រូវ​បងប្អូន​ប្រជា​នេសាទ​ជួយ​សង្គ្រោះ​បាន​៕