ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៥០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ហើយរថយន្តបង្កបានព្យាយាមបើករត់ទៅបុកនឹងរថយន្តមួយគ្រឿងទៀត។ ដោយហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តបង្កម៉ាកកូរ៉ូឡា ពាក់ស្លាកលេខភ្នំពេញ ២U-៥៧២៧ បានបុកជាមួយនឹងរថយន្តប៉ាឡែន ពាក់ស្លាកលេខ ភ្នំពេញ ២X-៤០២៨។ ក្រោយកើតហេតុរថយន្តបង្កបានបើករត់ ហើយក៏បានទៅបុកនឹងរថយន្តព្រូសមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ ២AZ-៤៣៩២៕