ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​៩ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉េ​ា​ង​២០ និង​៣០​នាទី កម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច (​ម៉ូតូ​) នៅ​ចំណុច​ផ្លូវ​លេខ​១០៩ កែង​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា (​ធ្វើ​សកម្មភាព​លួច​ចេញពី​ចំណុច​ផ្ទះ​លេខ​១៩៨e០ ផ្លូវ​លេខ​១២៨ ភូមិ​៦ សង្កាត់​មិត្តភាព​ខណ្ឌ​7​មក​រា​) ។

មន្ត្រី​នគរបាល​ខណ្ឌ​៧​មក​រា បានឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​ឈ្មោះ ង្វៀ​ង យាំង​សឹង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ មាន​ទីលំនៅ​ផ្ទះ​លេខ​បន្ទប់​ជួល ផ្លូវ​ដី​ថ្មី ភូមិ​បឹង​ឈូក ឃុំ​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល (​វិជ្ជមាន​) ។ ជន​រង​គ្រោះ​ឈ្មោះ អ៊ា​ត ម៉េ​ង ស្រ៉ឺ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​មីឆា មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​១៨៤E២ ផ្លូវ​១២៨ ភូមិ​៦ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។ សម្ភារៈ​បាត់បង់ ៖ ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក​C125 ពណ៌​ខ្មៅ សេរី​២០១៥ ស្លាក​លេខ ភ្នំពេញ​1FE-1952

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ