ចាប់​បាន​ជនសង្ស័យ ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ

0

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​បន្ទប់​ជួល សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ កាលពី​រសៀល ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២​។

ជនសង្ស័យ​ឈ្មោះ ផល វុ​ទ្ធី និង​ឈ្មោះ សំ បូ​រិ​ន ហើយវត្ថុ​តាង​ដកហូត ៖ ម៉ូតូ​ម៉ាក សេ​១២៥ របស់​ជន​រង​គ្រោះ (​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​)​។

ប​ច្នុ​ប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នី​វិធី​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ