កំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្លេខ៣៩-៤០ ចំណុចនៃព្រំប្រទល់ របស់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ អាចនឹងលិចលង់សាជាថ្មី ប្រសិនបើ ជំនន់ទឺកភ្លៀងបន្កកើនឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅប៉ែកខាងលើ ( ទំនប់អន្លង់ជ្រៃ )។
ដោយមើលឃើញនូវស្ថានភាពទឹកជំនន់នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជូនគ្រឿងចក្រទៅកាយស្តាប្រឡាយបើកផ្លូវទឹកឲ្យធំនិងបញ្ជូនកម្លាំងទៅច្រកបាវខ្សាច់ទប់នៅតាមចិញ្ចើមផ្លូវ ការពារកុំឲ្យទឹកហូរច្រោះ និង ហូរកាត់លើផ្លូវ ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ។
លោក ឆាយ លាភា បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើស្ថានភាពទឹកនៅតែបន្តជន់ឡើង កម្ពស់ប្រមាណជាកន្លះម៉ែត្របន្ថែមទៀត នោះកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ នឹងត្រូវលិចសារជាថ្មី ។ ប៉ុន្តែ
សម្រាប់វិធានការបន្ទាន់ ត្រូវបានយកបាវខ្សាច់ទប់តាមចិញ្ចើមផ្លូវ និង កាយប្រឡាយបើកផ្លូវទឹកឲ្យធំ ដើម្បីឲ្យទឹកហូរបានលឿន ៕
ប្រភព៖ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង