មណ្ឌលគីរី៖ អាជ្ញាធរស្រុកកោះញែក នៅខេត្តមណ្ឌលគិរី កំពុងចាត់វិធានការត្រៀមទូក សំរាប់ជួយសម្រួលដល់ពលរដ្ឋ ខណៈពេលដែលស្ថានភាពទឹក ជំនន់នៅទន្លេស្រែពក មានការហក់ឡើងខ្លាំងគិតត្រឹមរសៀលថ្ងៃទី០៩កក្កដានេះ។
តាមសេចក្តីរាយការណ៍មួយពីស្រុកកោះញែក បានបញ្ជាក់ថា ទឹកបានហូរច្រោះដីក្បាលស្ពានបាឡេ ឆ្លងទៅភូមិជីមៀត ឃុំណងឃីលឹកបណ្តាលឱ្យកកស្ទះការធ្វើដំណើរ។
ជាមួយគ្នានោះអាជ្ញាធរស្រុកកោះញែក ក៏បានរាយការណ៍មកថា កត្តាដែលនាំឱ្យមានទឹកជំនន់ ជន់ហក់ឡើងលឿនបែបនេះ ដោយសារតែទ្វាទឹកនៃវារីអគ្គីសនី នៅឯភាគីប្រទេសវៀតណាមបានបើក បូករួមទាំងមានភ្លៀងធ្លាក់ជាប់ៗគ្នា ទើបបង្កឱ្យមានការជនលេចបែបនេះ។ នៅវេលារសៀលថ្ងៃទី៩ខែសីហានេះទឹកទន្លេស្រែពក មានកម្ពស់ជាង១០ម៉ែត្រ ដែលជាចំណុចជិតប្រកាសអាសន្នហើយ៕
ប្រភព៖ ក្រសួងព័ត៌មាន