ស្ថានីយ ដេប៉ូ​ប្រេងឥន្ធនៈ​រកស៊ី​មិន​ស្មោះត្រង់ ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់

0

នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ ស្ថានីយ ដេប៉ូ​ប្រេងឥន្ធនៈ​សរុប​ចំនួន ១៤​ទីតាំង ស្ថិត​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកំពង់ឆ្នាំង កំពត បាត់ដំបង ព្រៃវែង ត្រូវ​បាន​មន្ត្រី ក​.​ប​.​ប​. ធ្វើការ​ត្រួតពិនិត្យ​លើ​ការ​ប្រកប​អាជីវកម្ម តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​(Pumpwatch) ដើម្បី​ពិនិត្យ​ស្វែងរក​ភាព​មិន​អនុលោម ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ចំនួន​លី​ត្រ ក៏​ដូច​ជា​គុណភាព​ផង​ដែរ​។

យោង​តាម​លទ្ធផល​របស់​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១​ទីតាំង​ពុំ​មាន​ភាព​អនុលោម ដែល​ផ្ទុយ​នឹង​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​បាន​ទទួល​ការ​ពិន័យ​អន្តរការណ៍​ពី​មន្ត្រី​ជំនាញ​>

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF