ស្វាយរៀង៖ ដោយមានការដឹកនាំ ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងមានការសម្របសម្រួលពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ (ស្រី ០១នាក់) ជាជនជាតិវៀតណាម។
វត្ថុតាងបានដកហូតសរុបរួមមាន:
-សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន ០៧ គ្រឿង
-ទូរស័ព្ទដៃ ១២ គ្រឿង
-កុំព្យូទ័រយួរដៃ ០១ គ្រឿង
-ប្រាក់ដុល្លារ ៩២២ដុល្លារ
-ប្រាក់ដុង ២៨,០០០,០០០ដុង
-ប្រាក់រៀល ៤០,០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង