រតនគិរី៖ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាចាប់ពីថ្ងៃទី៤-៩ ខែសីហា ឆ្នាំ២០២២ ទឹកទន្លេបានហក់ឡើងគួរកត់សំគាល់ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ ៖
១-ទឹកទន្លេសេសានស្ថានីយកាចូន ( កំពស់ប្រកាស ៨.៥០ម )
-ព្រឹកវេលាម៉ោង ៦:០០ = ៦.៩២ម
-ព្រឹកវេលាម៉ោង ១០:០០ = ៧.៣៣ម
-ទឹកឡើង = ០.៤១ម
២-ទឹកទន្លេស្រែពកស្ថានីយលំផាត់ ( កំពស់ប្រកាស ១២.៥០ម )
-ព្រឹកវេលាម៉ោង ៦:០០ = ១០.២០ម
-ព្រឹកវេលាម៉ោង ១០:០០ = ១០.៦២ម
-ទឹកឡើង = ០.៤២ម
ទឹកនៅបន្តឡើងសន្សឹមៗ ដោយឡែក ទឹកភ្លៀងបានជន់លិចតំបន់ទំនាបមួយចំនួននៅស្រុកអូរយ៉ាដាវ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម