ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់គ្រឿងឥស្ស រិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ជូនសប្បុរស ជន ជាជនជាតិជប៉ុន ចំនួន ០៣រូប ដែលបានផ្តល់ដីមួយកន្លែងសម្រាប់ធ្វើសួនច្បារសាធារណៈ ដែលមានទីតាំង នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ពិធីបំពាក់គ្រឿងឥស្សរិយ យសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ សីហា ឆ្នាំ ២០២២នេះ ក្រោមអធិបតី ភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ គ្រឿងឥស្សរិយយសព្រះរា ជាណាចក្រកម្ពុជា ប្រភេទ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៣គ្រឿង ត្រូវបានបំពាក់ ជូនក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki និងកូនបង្កើត ចំនួន០២រូបទៀត គឺលោក SATOSHI Kanzaki និងលោកស្រី YOKO Kanzaki ។
ការប្រគល់គ្រឿងឥស្សរិយ យសនេះ គឺដើម្បីចូលរួមជាការលើកទឹកចិត្តនិងតបស្នងដល់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANZAKI) ត្រូវជាភរិយានិងជាតំណាងសន្តិជនរបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ដែលបានផ្តល់ដីសម្រាប់ធ្វើសួនច្បារ ស្ថិតនៅភូមិល្វា និងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រាស់ប្រាស់ជាប្រយោជន៍សាធារណៈ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ដីសួន ច្បារមួយកន្លែងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាឡើងឱ្យក្លាយជាកន្លែងកម្សាន្តសាធារណៈ មានសួនច្បារ មានដើមឈើ កន្លែងហាត់ប្រាណ មានជាផ្លូវសម្រាប់ធាក់កង់ ជាមួយការកសាងជាហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដូចជារៀបចំជាបន្ទប់ទឹកសាធារណៈ ការកាយប្រឡាយបង្ហូរទឹកជាដើម។ ចំពោះសួនច្បារមួយកន្លែងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យមន្ត្រីជំនាញចុះសិក្សារួចរាល់ហើយ ក្រោយពីស្ថាបនារួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងអញ្ជើញក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki ព្រមទាំងកូនបង្កើត មកពិនិត្យជាថ្មី។
ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារសពលោក KOJ Kanzaki ដែលបានបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីជួយកសាង និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់បំព្រង៕
ប្រភព៖ ក្រសួងព័ត៌មាន