ប្រើ​គ្រឿងញៀន​លើស​កម្រិត​រហូត​បាត់ស្មារតី បានធ្វើទារុណ្ឌកម្ម​លើ​កូន​ខ្លួន​រហូត​ស្លាប់

0

កំពង់ស្ពឺ​៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ឪពុក​ជន​រង​គ្រោះ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​ពោធិ៍​ចំរើន ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជនសង្ស័យ​មានឈ្មោះ សៀ​ក ទ្រី អាយុ ៤២​ឆ្នាំ បាន​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​លើ​កូនស្រី​របស់​ខ្លួន​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​។ គួរ​បញ្ជាក់​ថា​ជនសង្ស័យ​តែងតែ​ប្រើប្រាស់​ថ្នាំ​ញឿ​ន​លើស​កម្រិត ហើយ​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​លើ​ប្រពន្ធ​កូន​ជា​ញឹកញាប់​៕