បុរស​ម្នាក់​សម្រេចចិត្ត​បញ្ចប់ជីវិត ព្រោះតែ​រឿង​ប្រពន្ធ និង​កូនស្រី

0

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​.​ក​បុរស ព្រោះតែ​ខូចចិត្ត​នឹង​ប្រពន្ធ​លែងលះ និង​ស្តីប្រដៅ​កូនស្រី​មិន​ស្តាប់​តាម​ខ្លួន ។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ នៅ​ភូមិ​សំរោង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្ញ​ស្សី​ក្រោក​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឈ្មោះ ស៊ីវ ដា អាយុ​៤០​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ជន​រង​គ្រោះ បាន​យក​ខ្សែ​អង្រឹង​ចង ក ភ្ជាប់​នឹង​ផ្ទោង​ទ្រុងមាន់ ។

បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​លើ​សាកសព​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ