ឃាត់ខ្លួន​លោក ស៊ឹង ប៊ុ​ន​ណា ក្រោយ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ព្រោះតែ​ខឹង​ប្រពន្ធ

0

សៀមរាប​៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​លោក សុ​ឹ​ង ប៊ុ​ន​ណា យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្រោយ​មានការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​កាលពី​យប់មិញ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​កាលពី​វេលា​ម៉ោង​ប្រមាណ ២២:១៦​នាទី ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំនុច​ផ្ទះ​វីឡា​មួយ​កន្លែង ស្ដិ​ត​ក្នុង​ក្រុម​ទី​៦ ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​។​

​ក្នុង​នោះ​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ថា ករណី​បាញ់បោះ​សេរី​នេះ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ សុ​ឹ​ង ប៊ុ​ន​ណា ភេទ​ប្រុស​អាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិ​កើតហេតុ​ខាងលើ​។​ ​ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​បាន​បាញ់​ឡើង​លើ ចំនួន ៤ គ្រាប់​អាវុធ​ម៉ាក​K59 លេខ​2249 ផលិត​នៅ ប្រទេស​រុ​ស្សុ​ី ក្រោយ​ពី​បាញ់​ហើយ ជនសង្ស័យ បាន​ចូល​ក្នុង​បន្ទប់ដេក​ដោយ​កាន់​កាំភ្លើង​ទៅ​ជាមួយ​។​

​ក្រោយមក ករណី​នេះ​ក​ម្លាំ​សមត្ថកិច្ច​បាន​ហ៊ុំ​ព័ទ្ធ​ខាងក្រៅ​តាំងពី​យប់​រហូត ដល់​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​ចំរុះ (​កងរាជអាវុធហត្ថ​សហការ​គ្នា និង​នគរបាល​) ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញា​រង ថេ​ង សំណាង ឈាន​ដល់​បាន​នាំ​ខ្លួន ជនសង្ស័យ​ឈ្មោះ សុ​ឹ​ង ប៊ុ​ន​ណា ភ្ជាប់​ជាមួយ​អាវុធ​K59 មួយ​ដើម​បង់​២ គ្រាប់​០៦​គ្រាប់ យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី ។​

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានដឹង​ថា មូលហេតុ​នៃ​ការ​បាញ់បោះ​សេរី​ពី​សំណាក់ បុគ្គល​លោក សុ​ឹ​ង ប៊ុ​ន​ណា បែប​នេះ ផ្ដើម​ចេញ​ដោយសារ​ខឹង​នឹង​របស់​ប្រពន្ធ​។​ ទោះជា​យ៉ាងណា​មិន​ទាន់​មានការ​បំភ្លឺ​ពី​ភាគី​ខាង​ប្រពន្ធ របស់​លោក សុ​ឹ​ង ប៊ុ​ន​ណា នៅឡើយ​ទេ​៕