ព្រះសីហនុ៖ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ករណីផ្ទុះអាវុធក្នុងកាសុីណូមួយក្នុងក្រុងព្រះសីហនុ ដែលបណ្តាលឲ្យបរុសជនជាតិចិន២នាក់ស្លាប់នៅនឹងកន្លែង។
សមត្ថកិច្ចឲ្យដឹងថាហេតុការណ៌ផ្ទុះអាវុធនេះកើតឡើង នៅវេលាម៉ោង ជាង១១យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងកាស៉ីណូ តុងហ្វាង ប៉ាលីរិន មានទីតាំងជិតមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឲ្យជនជាតិចិន ២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការផ្ទុះអាវុធបាននៅឡើយ ហើយបច្ចុប្បន្ន គិតមកត្រឹមព្រឹកថ្ងៃ៣១កក្កដា២០២២ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមនិតិវិធ ស្វែងរកមូលហេតុ នៃការផ្ទុះអាវុធ និងវែកមុខរកខ្មាន់កាំភ្លើង ដើម្បីយកមកដាក់ទោសតាមច្បាប់៕
ប្រភព៖ Huy Bunleng News