ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​! បណ្តាល​អោយ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

0

កំពង់ស្ពឺ​៖ វេលា​ម៉ោង ០២ និង ២០​នាទី រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ផ្លូវ​ល្បឿន​លឿន ត្រង់​ចំណុច​ភូមិ​ក្រាំង​ពោ​ធ៍ ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ​បង្ក​ឡេ​ី​ង​ដោយ​ម៉ូតូ ០១​គ្រឿង​ម៉ាក SUZUKI Viva​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1G-7916 បើកបរ​ដោយ​ឈ្មោះ ម៉ែ​ន ថា ភេទ​ប្រុស អាយុ​២៣ រស់នៅ​ភូមិ​កំ​ប៉ូ​ស្ទាវ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វិល ខេត្តបាត់ដំបង អ្នក​រួម​ដំណើរ​ឈ្មោះ អៀង ឡេ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ពេន ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង ។​

​មុន​ពេល​កេ​ី​ត​ហេតុ ម៉ូត​ខាង​លេ​ី​បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​បា​រ៉ា​ស់​ដែល​ជា​ចំណុច​ទប់ស្កាត់​ការ​ធ្វេ​ី​ដំណេ​ី​រ​ឆ្លងកាត់ ចេញ​-​ចូល​ក្នុង​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន បណ្ដាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​និង​ខូចខាត​សម្ភារៈ​ម៉ូតូ ( ស្លាប់​មនុស្ស​ម្នាក់ អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណេ​ី​រ​រង​របួសធ្ងន់​ឈ្មោះ អៀង ឡេ​ង​) ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន ផ្សា​តា​ឡា​ត់ (​ផេង សុ​ភ័​ភ្ត្រា​) ចំណែក​សព សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដេ​ី​ម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។​

គួរ​បញ្ជាក់​ថា កំណាត់​ផ្លូវ​ល្បឿន​លឿន​ដែល​កំពុង​តែ​សាងសង់​ជិត​បញ្ចប់​ការដ្ឋាន​100%​នៅ​ឆ្នាំ​ខាង​មុខ​នេះ និង​គោលការណ៍​បេ​ី​ក​ឱ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្ដែ​ករណី​គ្រោះថ្នាក់​ផ្សេង​ៗ កេ​ី​ត​មាន​ជា​បន្ដបន្ទាប់​រួម​ទាំង​រថយន្ដ ម៉ូតូ ការ​ពិត​ដោយសារ​តែ​ការ​ស្ថាបនា​មិន​ទាន់​រួចរាល់​នៅ​ការ​បំពាក់​ស្លាក​សញ្ញា​នានា គំនូស​បង្ហាញផ្លូវ ការ​បេ​ី​ក​បា​រ៉ា​ស់​ជា​ដេ​ី​ម ចំណុច​នេះ​សំណូមពរ​បងប្អូន សុំ​កុំ​ទាន់​ធ្វេ​ី​ដំណេ​ី​រ​ដេ​ី​ម្បី​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ