ឡើង​ទៅ​មុខ​លែង​រួច​!! មាន​តែ​រអិល​ថយក្រោយ​វិញ

0

ព្រះ​សីហ​នុ​៖ រថយន្ត​ស្ចូ​ច​មួយ​គ្រឿង បើកបរ​ឡើង​ផ្លូវ​ចំណោត​(​អូរ​២)​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ទំនងជា​មាន​បញ្ហា​បច្ចេកទេស​ឡើង​មិន​រួច ហ្វ្រាំង​មិន​ជាប់​ក៏​រអិល​ថយក្រោយ​ធ្លាក់​មក​ក្រោម​វិញ បុក​ចូល​ទៅ​ក្នុង​ការដ្ឋាន​ផ្ទះ​កំពុង​សាងសង់​មួយ​កន្លែង កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​៣០​កក្កដា​២០២២​នេះ​។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​នេះ​ពាក់​ស្លាក​លេខ ភ្នំពេញ​3C -1936 និង​ថា​ហេតុ​ការ​ណ៏​នេះ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ​៕

ប្រភព៖ Huy Bunleng News