ស្លាប់​ម្នាក់ របួស​ម្នាក់ ក្នុង​ហេតុការណ៍​ជិះ​ម៉ូតូ​ទឹក​បុក​គ្នា​នៅ​ឆ្នេរ​ឯករាជ្យ​ក្រុងព្រះសីហនុ

0

ព្រះ​សីហ​នុ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ដោយ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​ទឹក​បុក​គ្នា​ក្នុង​សមុទ្រ ក្បែរ​ឆ្នេរ​ឯករាជ្យ​ក្រុងព្រះសីហនុ វេលា​ម៉ោងជាង ៤​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា​ឆ្នាំ ២០២២ ក្នុង​នោះ​ភាគី​ម្ខាង​ទៀត​ក៏​ជា​ជនជាតិ​ចិន​ដូច​គ្នា​ដែរ​។

សេចក្តី​រាយ​ការ​ណ៏​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នេះ​ជា​គ្រោះថ្នាក់​ដ៏​កម្រ បុក​ប៉ះ​គ្នា​រវាង​ម៉ូតូ​ទឹក​និង​ម៉ូតូ​ទឹក រហូត​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស ។ ករណី​នេះ​សមត្ថកិច្ច​កំពុង​បន្តការងារ​តាម​និ​តិ​វិធី ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ