ច្បាស់​ហើយ​!! ក្រុម​សម្តែង រហូត​ដោះ​លី​អូ​នេះ គឺ​កំពុង​រស់នៅ​ប្រទេស

0

ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បានឃើញ​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា KHEM YANG Online បាន​ផុស​ឃ្លី​ប​វី​ដេ​អូ​ចំណងជើង​ថា “​សុំ​ចូល​អង្គុយ​ក្នុង​ឡាន​ផង​បាន​អត់? ស្រី​ស្អាត​សុំ​….” នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ទាក់ទង​ទៅ​នឹង​សកម្មភាព​សម្តែង អ​សីលធម៌

ក្រុមការងារ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​លេ​ី​ករណី​នេះ ជា​លទ្ធផល​ក្រុមការងារ​បាន​រក​ឃេ​ី​ញ​ថា​ទាំង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ទាំង​អ្នក​សម្តែង​ក្នុង​សកម្មភាព​នេះ គឺ​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ។

សូម​បញ្ជាក់​ថា​៖ ការ​សម្តែង​នេះ​គឺជា​ការ​ខ្វះ​ការ​គិតពិចារណា អ​សីលធម៌ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ ក្រុមការងារ​ក៏​បាន​ទាក់ទង​ទៅ​ម្ចាស់​គណនី​ផង​ដែរ ហើយ​ម្ចាស់​គណនី​ក៏​បាន​ឯកភាព​លុប​ឃ្លី​ប​វី​ដេ​អូ​នេះ​ចេញ ថែម​ទាំង​នឹង​ធ្វើ​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណ​:​នូវ​កំហុស​របស់​ខ្លួន ហេ​ី​យ​ផុស​ក្នុង​គណនី​ផេ​ក​ហ្វេ​ស​បុក​របស់​ខ្លួន​ផង​ដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ