បុក​ឡើង​ខ្ទេច មើល​លែង​ចង់​ស្គាល់​ម៉ាក​រថយន្ត​ទៅ​ហើយ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៣​ទាប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា បុរស​ម្នាក់​បាន​បើ​រថយន្ត Camry ពាក់​ស្លាក​លេខ​ភ្នំពេញ ២BI-៤១២៧ ទៅ​បុក​នឹង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​មួយ​ទំហឹង​បណ្ដាល​រង​ការ​ខូចខាត​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​ទុក​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕