សោកស្តាយ​!! មន្ត្រី​អគ្គិសនី​ម្នាក់ បាត់បង់​ជីវិត​ដោយសារ​ឆក់​ចរន្តអគ្គិសនី

0

ពោធិ៍សាត់ ៖ មន្ត្រី​អគ្គិសនី​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ចំណុច​ផ្ទះ​របស់​ឈ្មោះ ប្រាក់ ប៊ុ​ណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្រូចសើច ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​និង​៣៧​នាទី ។

នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ច្រឹង ចាន់​ថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ជា​មន្ត្រី​អគ្គិសនី​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ជន​រង​គ្រោះ​ស្លាប់​នេះ គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​បាន​មក​ត​ភ្លើង​ឲ្យ​គេ តែ​មិន​បាន​បិទ​ប្រអប់​កុង​ទ័​រលេ​ខ​(០៦៨៨៦៣៣)​ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ធ្វើ​កំណត់ហេតុ និង ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ