ក្តៅ​ៗ សមត្ថកិច្ច​បំបែកសំណុំរឿង សម្លាប់​នារី​ម្នាក់

0

មណ្ឌល​គី​រី​៖ ករណី​ឃាតកម្ម​ទៅ​ជន​រង​គ្រោះ​ឈ្មោះ សា​រិ​ក ហៅ​លិ ភេទ​ស្រី អាយុ​ប្រហែល​២២​ឆ្នាំ ជនជាតិ​ខ្មែរ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្រែ​អណ្ដោ​ល ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី​។

លុះ​មក​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​03​អ​.​យ​.​ឃ​/22 ចុះ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ របស់​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី លើ​ឈ្មោះ ឆៃ សុខា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ (​ជនសង្ស័យ​) នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​នាង​ទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

បច្ចុប្បន្ន​យើង​បាន​ដំណើ​ការ​នីតិវិធី ប្រគល់​ជនសង្ស័យ​ខាងលើ​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី ជា​ម្ចាស់​ករណី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ