មិនដឹង​ស្រវឹង ឫ​យ៉ាងណា? បានជា​រ៉េ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​បង្កាន់ដៃស្ពាន​អាកាស​ក្បាលថ្នល់

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមា​ន ៣:៤០​នាទី​ទៀប​ភ្លឺ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បុក​នឹង​បង្កាន់ដៃស្ពាន​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ខាង​ម៉ាក​អូ​ឌី Q7 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-០០២៦ ដែល​មាន​បុរស​នារី ៣​នាក់​នៅ​ក្នុង​នោះ​បាន​បើក​រ៉េ​ចង្កូត​ទៅ​បុក​នឹង​បុក​ក្បាល​នាគ​ពុះ​ចែក​បង្កាន់ដៃស្ពាន​អាកាស​ក្បាលថ្នល់ បណ្តាល​អោយ​រថយន្ត​រថការ​ខូចខាត​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង នឹង​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕