ចប់​ហើយ​លើក​នេះ​!! រថយន្ត​ក្រឡុក​ស៊ីម៉ង បុក Range Rover

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១០:៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ក្រឡុក​ស៉ី​ម៉​ង ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ ៥A-១៦០២ បាន​បុក​ជាមួយនឹង​រថយន្ត​ស៊េរី​ទំនើប Range Rover ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AM-៩៦៤៥ បណ្តាល​អោយ​ខូចខាត​រថយន្ត​ចំហៀង​ខាងស្តាំ​៕