ភ្នំពេញ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យចំនួន ២នាក់ ក្នុងងចំណោមបក្ខពួកចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ ស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមជនសង្ស័យនិងបក្ខពួកបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទពីស្ត្រីម្នាក់) កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចដកហូតៈ ម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និងទូរសព្ទជនរងគ្រោះចំនួន១គ្រឿង។ ចំពោះបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដើម្បីឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធីច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ