ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៤០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយជនសង្ស័យ ៣នាក់ បានធ្វើកាស្ទាក់ប្លន់នារីម្នាក់ យកម៉ូតូ និងគ្រឿងអលង្ការ និងបានធ្វើការរំលោភបូករហូតបានសម្រេចទៀតផង ដោយហេតុការណ៍កើតឡើងនៅចំនុចខាងជើងវត្តជន្លង់ម្លូ ស្ថិតក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើយោងតាមកប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ វ.ជ.ន អាយុ ៣០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។ ហើយសំភារៈបាត់បង់រួមមានម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតក្រហម ភ្នំពេញ1IF-8117, ខ្សែក កងដៃ ចញ្ចៀន នឹងទូរស័ព្ទដៃមួយគ្រឿង។
ក្នុងនោះជនរងគ្រោះបានបញ្ជាក់ថាមុនកើតហេតុ រូបនាងបានជិះម៉ូតូ ចេញពីកន្លែងស្នាក់នៅ គោលបំណងទៅញ៉ាំអីនៅម្ដុំទួលព្រង លុះមកដល់ជិះចំណុចផ្លូវ ៣០ម៉ែត្រចំណុចមុខវត្តធម្មត្រៃ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខ បានមកកាក់ពីមុខម៉ូតូរបស់គាត់ ហើយជនសង្ស័យក៏បានគំរាមមិនឲ្យស្រែក និងប្រើហិង្សាទៅលើរូបគាត់ ដោយបង្ខំឲ្យទៅតាមពួកគេ។
ជនរងគ្រោះបន្ថែមថា បន្ទាប់មកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់គាត់ រួចឌុបរូបគាត់រហូតមកដល់ចំណុចកើតហេតុខាងលើ បន្ទាប់ពីជនសង្ស័យប្លន់រួចមិនអស់ចិត្តនាំគ្នាចាប់រំលោភលើរូបគាត់ម្ដងម្នាក់ៗបានសម្រេច ហើយបានថតវីដេអូទុក និងគំរាមលើរូបគាត់បើហ៊ានប្រាប់ដល់សមត្ថកិច្ចគេ ពួកវានឹងតាមសំលាប់រូបគាត់។ ក្រោយពីជនសង្ស័យប្លន់និងរំលោភបានសម្រេចលើរូបគាត់រួមមក ជនសង្ស័យទាំងនោះនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់រួចធ្វើការសួរនាំទៅលើជនរងគ្រោះ នឹងនាំជនរងគ្រោះទៅទីតាំងកើតហេតុ និងបានបន្តទៅដាក់ពាក្យបណ្តឹង ដើម្បីធ្វើការស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕