ចាប់​បាន​ក្រុម​ជនសង្ស័យ ប្រើ​កាំបិត​ខ្វែវ​កាប់​ប្លន់

0

ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​២២ និង​០៩​នាទី អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ឈឿ​ន គឹ​ម​ស៊ុ​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រេ​ី​ប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ​) ០១​ករណី ត្រង់​ចំណុច​បេនឡាន ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​បាន​ធ្វេ​ី​ការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ឈ្មោះ ហម ហៀ ហៅ ភូ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​បាន​ធ្វេ​ី​ការ​សាកសួរ​រួច កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ធ្វេ​ី​ការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​២២ និង​២០​នាទី ត្រង់​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កម្លាំង​យេ​ី​ង​បាន​ធ្វេ​ី​ការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​ទៀត មក​កាន់​ស្នងការដ្ឋាន ១-​ឈ្មោះ ទី ស៊ី​ឡុ​ង ហៅ បញ្ញា ទី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​២-​ឈ្មោះ ហួរ រ៉ា ហៅ សី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

ជនសង្ស័យ​ទាំង​០៣​នាក់​ខាង​លេ​ី រួម​ជាមួយ​បក្សពួក​ជា​ច្រេ​ី​ន​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន បាន​ធ្វេ​ី​សកម្មភាព​ប្រេ​ី​ប្រាស់​កាំបិត​ខ្វែវ​កាប់​ទៅ​លេ​ី​ជន​រង​គ្រោះ​ចំនួន ០៣​ករណី នៅ​ក្នុងស្រុក​ប​វេ​ល ០២​ករណី បាន​ម៉ូតូ​ចំនួន ០២​គ្រឿង និង​នៅ​ក្នុងស្រុក​ថ្មគោល​ចំនួន ០១​ករណី បាន​ម៉ូតូ​ចំនួន ០២​គ្រឿង​ទៀត ។

វត្ថុ​តាង​ដកហូត​រួម​មាន ៖
-​ម៉ូតូ​ម៉ាក ហុងដា Scoopy ពណ៌​ខៀវ ស៊េរី​ឆ្នាំ​២០១៩ គ្មាន​ស្លាក​លេខ​ចំនួន ០១​គ្រឿង (​ជា​ម៉ូតូ​ជិះ​ធ្វេ​ី​សកម្មភាព​)
-​ម៉ូតូ​ម៉ាក​ហុងដា Click ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ លេខ​តួ​ម៉ាស៊ីន MLHJF350XK5572872 ពាក់​ស្លាក​លេខ បាត់ដំបង 1AB-0825 (​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​)
-​កាំបិត​ខ្វែវ​ចំនួន ០១​ដេ​ី​ម ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កំពុង​ធ្វេ​ី​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ