ព្រូស ២​គ្រឿង​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា ៤ បណ្តាល​អោយ​រង​ការ​ខូចខាត

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​៤:០៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត ២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន តាម​បណ្ដោយ​ផ្លូវ​៤៣០ កែង​ផ្លូវ​១៨៣ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ព្រូស​ទាំង ២​គ្រឿង​មាន​មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BJ-៨២៣៩ និង​មួយ​គ្រឿង​ទៀត​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ២AZ-៣២៩២ បាន​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា ៤​បណ្តាល​អោយ​យ​រង​ការ​ខូចខាត​រួច​ខ្ទៀ​តទៅ​បុក​និង​ប្រអប់​ភ្លើង​បន្ថែម​ទៀត​៕