ព្រះសីហនុ៖ ក្មេងស្រីសិស្សសាលាម្នាក់បានស្លាប់ នៅនឹងកន្លែង និង២នាក់ផ្សេងទៀតបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៏មួយបុកគ្នារវាងរថយន្តស្ទូចជាមួយនឹងម៉ូតូ នៅតាមផ្លូវឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ នៅវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
បើយោងតាមប្រភពពីសមត្ថកិច្ចឲ្យដឹងជាបឋមថា ជនរងគ្រោះជិះម៉ូតូស្គុបពី ឌុបគ្នា ៣នាក់ ជាសិស្សរៀនសាលាអនុវិទ្យាលយ័សម្តេចឪក្រុងព្រះសីហនុ ក្នុងនោះក្មេងស្រីដែលស្លាប់ឈ្មោះ ហែម ដាលីន អ្នកបើកបរម៉ូតូ ។ ចំណែកអ្នករងរបួសទី១ឈ្មោះ ម៉ៅ លីហ្សា និងទី២ឈ្មោះ សាន ចាន់នី។ ចំណែកអ្នកបើកបររថយន្តស្ទូចបានចុះរត់គេចខ្លួនក្រោយកើតហេតុ។ករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធី៕
ប្រភព៖ Huy Bunleng