ឡាន​ដឹក​ទំនិញ បុក​កុងតឺន័រ​ពីក្រោយ បណ្តាល​អោយ​គៀប​មនុស្ស ២​នាក់​ក្នុង​កាប៊ី​ន

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២:០០​រំលង់​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​បង្ក​ឡើង​ដោយ​រថយន្ត​២​គ្រឿង​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Hyudai ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៥០៨៤ ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ បាន​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពាក់​ស្លា​លេខ ភ្នំពេញ ៤A-២៩០២ ដែល​បាន​ចោត​ចោល បណ្តាល​អោយ​គៀប​អ្នកបើកបរ​រថយន្ត Hyudai ២​នាក់​ជាប់​កាប៊ី​ន​រថយន្ដ​រង​របួសធ្ងន់​ស្រាល​៕