រថយន្ត ២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ចំនុច​ស្តុ​ប​នាគ​បាញ់​ទឹក

0

ភ្នំពេញ​៖ កាល​ម៉ោង​ប្រមាណ ១២:៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​នៅ​ចំនុច​ផ្លូវ​ព្រះ​សីហ​នុ ចំនុច​ស្តុ​ប​នាគ​បាញ់​ទឹក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បង្ក​អោយ​រង​ការ​ខូចខាត​ទាំង​សងខាង​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​រថយន្ត​ទាំង ២​គ្រឿង​នោះ​រួម​មានកា​ម៉ា​រី​បា​ឡែ​ន ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ ២X-៤៨៥៥ និង​មួយ​គ្រឿង​ទៀត​ម៉ា​លុ​ច​ស៊ី​ស LX470 ពាក់​ស្លាក​លេខ​ភ្នំពេញ ២AF-៦២៦៥​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ចុះ​ទៅ​វាស់វែង នឹង​យក​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សា​ទុក ដើម្បី​ទុក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕