ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១:០០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយរថយន្តបង្កព្យាយាមបើករត់ដល់សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តបង្កម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AW-៧០៧៩ បើកបរដោយបុរសម្នាក់មិនដឹងអត្តសញ្ញាណ បានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក Honda Dream ពាកស្លាកលេខ ព្រៃវែង ១T-០២៣៦ បើកដោយនារីម្នាក់ បណ្តាលអោយរងរបួសធ្ងន់។
ក្រោយបង្កហេតុរថយន្តបង្កមិនបានឈប់នោះទេ បែរជាព្យាយាមបើករត់គេចតាំងពីខ ភ្នំពេញ 2AW-7079 បេីកបុកម៉ូតូបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅដល់សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ទើបធ្វើការឃាត់បាន៕