បុក​មិន​តិច​ទេ​!! ទើប​រហូត​ដល់​រថយន្ត​ដាច់​កង់​យ៉ាងនេះ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១:២០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយនឹង​សួនច្បារ​ចែក​ទ្រូងផ្លូវ នៅ​ចំនុច​ផ្លូវជាតិ​លេខ 6A ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​មាន​ម៉ាក Highlander ពាក់​ស្លាក​លេខ​ភ្នំពេញ ២AM-៦៧៦០ បាន​បើក​បុក​នឹង​សួនច្បារ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ដាច់​កង់​រថយន្ត​ខាង​មុខ បើ​ទៅ​មុខ​លែង​រួច​។ ក្នុង​ហេតុការណ៍​នេះ មិន​បាន​បង្ក​អោយ​មាន​អ្នក​រង​របួស​នោះ​ទេ​៕