ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូ រួច​ព្យាយាម​បើក​រត់​រហូត​ធ្លាក់​ប្រឡាយ

0

ព្រះ​សីហ​នុ​៖ កាលពី​ម៉ោង​ប្រមាណ ៧:២០​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំនុច​ផ្លូវ​៥០០ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បង្ក​អោយ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​របួសធ្ងន់​។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​បង្កហេតុ​ម៉ាក​PORSCHE ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BG-១៦៩៨ បើកបរ​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា ៥​នាក់ បាន​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Dream ពណ៌​ខ្មៅ​ពាក​ស្លាក​លេខ​កំពត ១G-១០០៦ បណ្តាល​អោយ​រង​របួសធ្ងន់ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ដោយឡែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើ​រត់​រហូត​ធ្លាក់ទឹកអូរប្រឡាយបណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត ហើយ​អ្នក​រួម​ដំណើរ​របួសស្រាល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង នឹង​យក​យាន្ត​យន្ត​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕