រក​ឃើញ ៧​កន្លែង​ទៀត លក់​សាំង​មិន​គ្រប់​លី​ត្រ

0

ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ខេត្តកំពត និង​រាជធានី​ភ្នំពេញ មន្ត្រី ក​.​ប​.​ប​. នា​ថ្ងៃ​ទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​អនុលោម​ភាព​តាម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​សរុប​ចំនួន ១៧​ទីតាំង ដើម្បី​ពិនិត្យ​មើល​អនុលោម​ភាព​របស់​ម្ចាស់​ស្ថានីយ ដេប៉ូ​ប្រេងឥន្ធនៈ​ទាំងនោះ ក្រែង​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​។

តាម​រយៈ​លទ្ធផល​ត្រួតពិនិត្យ មន្ត្រី​យើង​បានឱ្យ​ដឹង​ថា មាន​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៧​ទីតាំង​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មិន​មាន​ភាព​អនុលោម និង​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​ភ្លាម​ៗ​នៅ​នឹង​កន្លែង​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF