ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បញ្ជាក់​អំពី​តម្លៃ​នៃ​ការ​ជិះ​លើ​ផ្លូវ​ល្បឿន​លឿន

0

ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឪកាសដែលឯកឧត្តម ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអោយដឹងថា៖

“សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿននេះ នៅក្នុងឆ្នាំទី១នេះ គឺយកតិចជាង ៨សេន និងទៅតាម ប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) គឺយក ១២ដុល្លារ ក្នុងមួយជើង ចំពោះឡានធំ (ឡានដឹកទំនិញ) យក៦០ដុល្លារ តាមប្រភេទឡានពី ១២ដុល្លារ ឡើងដល់៦០ដុល្លារ។ ចាប់ពីឆ្នាំទី២ តទៅគឺចាប់ផ្តើមយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន”៕