ឯកឧត្តម ប៊ុ​ន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ស្ថានភាព​ទំនប់​អាង​ទឹក​តា​សាល

0

កំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ប៊ុ​ន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​សហការី និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទំនប់​អាង​ទឹក​តា​សាល ស្ថិត​នៅ​ក្នុងភូមិ​អូរ​អញ្ចាញ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ដែល​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​កន្លង​មក ដើម្បី​លើក​គម្រោង​ជួសជុល​បន្ទាន់ ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​សួរនាំ​ពី​ការ​ប្រើប្រាស់​ទឹក​កន្លង​មក និង​ណែនាំ​ការ​បិទ​-​បើកទ្វារ​ទឹក​ឲ្យ​ត្រឹមត្រូវ​តាម​ប​ច្ទេ​ក​ទេស ដោយ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម