ខ្លាំង​ណាស់​!! ស្រី​ស្អាត​បើករថយន្ត​បុក​រះ​កង់​បី​ឥណ្ឌា ៣​គ្រឿង ហើយ​ព្យាយាម​បើក​រត់

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១:៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្ដម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ដោយ​ក្នុង​នោះ​រថយន្ត ១​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស NX300 ពាក​ស្លាក​លេខ​ភ្នំពេញ ២BH-៨៨៥៥ បាន​បើក​រ៉េ​ចង្កូត​បុក​រះ​ជាមួយនឹង​កង់​បី​ឥណ្ឌា ដល់​ទៅ​៣​គ្រឿង ហើយ​ព្យាយាម​បើក​រត់ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​តាម​ឃាត់​មក​វិញ​បាន​៕