Home សង្គម រថយន្ត ២​គ្រឿង​បុក​គ្នា បង្ក​អោយ​រង​ការ​ខូចខាត​ទាំង​សងខាង

រថយន្ត ២​គ្រឿង​បុក​គ្នា បង្ក​អោយ​រង​ការ​ខូចខាត​ទាំង​សងខាង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១:១៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ដោយ​ក្នុង​នោះ​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា ដោយ​មួយ​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស GS300 ពាក​ស្លាក​លេខ​ភ្នំពេញ ២AF-៩៨៨២ នឹង​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស មិន​មាន​ស្លាក​លេខ​។ ក្រោយ​កើតហេតុ រថយន្ត​ទាំង​២ រង​ការ​ខូចខាត​ទាំង​សងខាង​៕

Previous articleMan City សម្លឹង​ឃើញ​ខ្សែការពារ​ក្លឹ​ប Brighton ដើម្បី​ជំនួស Zinchenko
Next articleខ្លាំង​ណាស់​!! ស្រី​ស្អាត​បើករថយន្ត​បុក​រះ​កង់​បី​ឥណ្ឌា ៣​គ្រឿង ហើយ​ព្យាយាម​បើក​រត់