Jules Koundé បានជំរុញឱ្យមានការផ្ទេរចេញពី Sevilla ចាប់តាំងពីរដូវកាល 2021-2022 ។ កីឡាកររូបនេះបានខិតជិតក្នុងការចុះហត្ថលេខាជាមួយ Chelsea កាលពីរដូវក្តៅមុន ប៉ុន្តែ Sevilla បានបង្កើនតម្លៃខ្លួននៅក្នុងពេលចុងក្រោយ កំឡុងពេលចរចាជាមួយ Chelsea ។
ក្រុមតោខៀវបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ហើយខ្សែការពារបានសម្រេចចិត្តស្នាក់នៅ Sevilla មួយរដូវកាលទៀត។
Kounde មានរដូវកាលដ៏ល្អសម្រាប់ Sevilla ដោយបង្ហាញខ្លួនបាន 44 ប្រកួតសម្រាប់ក្លឹប ដោយក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 នៅ La Liga ។ បច្ចុប្បន្នមានក្លឹបចំនួនបី ដែល Koundé អាចនឹងចូលរួមលេងនៅរដូវកាលខាងមុខ មានដូចជា Barcelona, Manchester City និង Chelsea៕