រថយន្ត​បែក​កង់​!! បើក​ទៅ​បុក​ម៉ូតូ​បណ្តាល​អោយ​រង​ការ​ខូចខាត

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២:៥៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំនុច​ផ្លូវ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​បង្ក​ពាក​ស្លាក​លេខ​ភ្នំពេញ ២R-2442 បាន​បែក​កង់ ហើយ​ក៏​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​ពាក​ស្លាក​លេខ​ភ្នំពេញ ១JK-៣៥០៣៕