បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ នៅ​ព្យាយាម​បើក​រត់​តាំងពី​ខណ្ឌ​សែន​សុខ ដល់​ខណ្ឌ ៧​មក​រា

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១១:៥៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២ មានការ​ភ្ញាក់ផ្អើល​មួយ​ក្រោយ​រថយន្ត​មួយ​គ្រឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ បាន​ព្យាយាម​បើក​រត់គេច ដោយហេតុ​ការណ៍​នេះ​កើត​នៅ​ចំនុច​ស្តុ​ប​២៤​ម៉ោង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បើ​យោង​តា​មក​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​នៅ​ម៉ោង​កើតហេតុ​ខាងលើ​រថយន្ត Toyota Land Cruiser ពណ៌​ស ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ ២BE-០១៨៩ បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង ហើយ​មិន​បាន​ឈប់​ធ្វើការ​ដោះស្រាយ​នោះ​ទេ ថែម​ទាំង​ព្យាយាម​បើក​រត់​តាំងពី​ខណ្ឌ​សែន​សុខ រហូត​ដល់ ៧​មក​រា​ទៀត ទើប​ធ្វើការ​ឃាត់​បាន​៕