Ibrahimovic ត្រៀម​ធ្វើ​រឿង​មួយ​នេះ​ជាមួយនឹង​ក្លឹ​ប AC Milan

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​កីឡាករ Zlatan Ibrahimovic ត្រៀម​នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លឹ​ប AC Milan នៅ​ថ្ងៃស្អែក​។ សម្រាប់​កុងត្រា​ថ្មី​មាន​រយៈពេល ១​ឆ្នាំ ដល់​ខែមិថុនា ឆ្នាំ​២០២៣ ដោយ​ប្រាក់ខែ​ប្រមាណ ១.៥​លាន​ដុល្លារ ដោយ​បូក​រួម​នឹង​ប្រាក់​បន្ថែម​ទៅ​ទម្រង់​លេង​របស់​គាត់​។

គួរ​បញ្ជាក់​ថា​គាត់​នឹង​ឈាន​ចូល​ដល់​អាយុ ៤១​ឆ្នាំ​នៅ​ខែតុលា​ខាង​មុខ ហើយ​អាយុ​មិន​អាច​បញ្ឈប់ Zlatan បាន​នោះ​ទេ​៕